បុណ្យអុំទូក

ប្រទីបក្រសួងរ៉ែនិងឋាមពលលេចធ្លោជាងគេឆ្នាំ២០១៩

នៅក្នុងរាជរដ្ឋធានីភ្នំពេញ មហាជនប្រុសស្រីក្មេងចាស់និងពួកអ្នកទេសចរបរទេស បាននាំគ្នាទៅមើលពិធីបុណ្យអុំទូក បណ្តែតលយប្រទីបជ្វាលានិងសំពះព្រះខែ ដែលបានរៀបចំធ្វើឡើងយ៉ាងអ៊ឹកធឹកជាង ឆ្នាំមុនៗ។ កីឡាប្រណាំងទូកងជាកីឡាមួយដ៏ធំអស្ចារ្យនៅប្រទេសកម្ពុជា ដែលបានរក្សាទុកមិនឲ្យបាត់បង់ជាច្រើនសត្តវត្សរ៍មកហើយ ពិធីនេះបានរំឭកជយ័ជំនះកងទ័ពទឹកក្នុងយុគសម័យមហានគរ នៅមុខព្រះបរមរាជវាំងនិងដងវិថីតាមមាត់ទន្លេក៏ដូចជាទីក្រុងភ្នំពេញទាំងមូលពោរពេញដោយមុស្សម្នាចម្រុះជាតិសាសន៍បានប្រជ្រៀតគ្នាទៅមើលកីឡាប្រណាំងទូកង​ មើលហ៎្ននាដកនាដកាបាន បញ្ចេញក្បាច់រាំនៅក្បាលទូកដឺដងដាក់គ្នាយ៉ាងក្លាវក្លា សូរសន្ធឹកច្រវាទូកបានពុះញែករលកជលសាយ៉ាងលឿនលយទៅកាន់គោលដៅជ័យស្ថាន។ បន្លឺឧគ្ឃោសនករនិងក្រុមទូរទស្សជាតិបានចាប់យករូបថតនិងចាក់ផ្សាយទៅតាមស្ថានីនិមួយៗនិងបណ្តាញ់សង្គមនានា។ រាត្រីកាលចូលមកដល់ស្បាយអន្ធិកាបានគ្រប់ដណ្តាប់មេឃា ពន្លឺជ្វាលានៃក្បួនប្រទីបបានផុសលេចឡើងពីផ្ទៃទ​ន្លេចម្រុះដោយពណ៌ដ៏ស្រស់សោភាគួរឲ្យគយគន់ជាប់ចិន្តា ស្នូរកាំជ្រូចបានផ្ទុះផុងផាំងហោះទៅព្ធដ៏វេហាបានផ្ទុះបែកជាផ្កាភ្លើងមានសណ្ឋានខុសៗគ្នា។ ជំនោរមិគសិរបានបក់បោកបាននាំយកនូវក្លិនក្រអូបទឹកអប់ Brands ល្បីៗនៃអ្នកដំណើរចរកំសាន្តនិងលំអងគន្ធាបុប្ឆាភំ្នពេញបានកម្ចាត់អស់សេចក្តីស្អុះស្អាប់តប់ប្រមលពីចិន្តា។ ដោយការខិតខំប្រឹងប្រែងឈរលើស្មារតីស្នេហាជាតិមាតុភូមិរបស់បុព្វបុរសខ្មែរបានសាងទិវានេះឡើងទុកជាប្រពៃណីសម្រាប់ពូជសាសន៍និងកូនចៅបច្ឆាជនក្រោយៗជាកេរ្តិ៍ដំណែល។​ 


ពន្យល់ពាក្យ


ជ្វាលា នាមសព្ទ ( សំ. ជ្វាល; បា. ជាលា ) អណ្ដាតភ្លើង, សេចក្ដីរុងរឿង, ពន្លឺដែលភ្នឺព្រោងព្រាត ប្រទីបជ្វាលា, អគ្គីជ្វាលា
យុគ នាមសព្ទ ( សំ. បា. ) នឹម; គូ; អាយុ, អាយុពិភពលោក; កាល, គ្រា, សម័យ ។
នាដកនាដកា នាមសព្ទ ប្រុសស្រីអ្នករបាំ
ជលសា ផ្ទៃទឹក
ជ័យស្ថាន ទីកន្លែងជ័យ​/ឈ្នះ
ឧគ្ឃោសានករ នាមសព្ទ ( បា.; សំ. ឧទ្ឃោឞណា ) អ្នកស្រែកប្រកាស, អ្នកប្រកាសសេចក្ដីពេញសំឡេង : ធ្វើឧគ្ឃោសនាឲ្យបានឮរាល់គ្នា ។ ឧគ្ឃោសនាសព្ទ សូរសព្ទនៃឧគ្ឃោសនា ( ប្រើជា ឧគ្ឃោសនសព្ទ ក៏បាន ) ។ ឧគ្ឃោសនាការ ( < ឧគ្ឃោសនា + អាការ ) អាការនៃឧគ្ឃោសនា ។
អន្ធិកា នាមសព្ទ ( សំ. ) រាត្រី ( យប់ ) ។ សម្រាប់ប្រើក្នុងកាព្យ តាមដោយកវីត្រូវការប្រើ, ដូចជាកាព្យ ព. ប្រ. ថា
ពេលអន្ធិកា ពន្លឺចន្ទ្រា នាខាងដើមខ្នើត ភ្លឺខ្សោយស្ទើរមើល- អ្វីៗពុំកើត ប្រៀបដូចអ្នកឆើត ឆាប់ឈប់លែងរៀន ។ ត្រូវរៀនឲ្យដល់ ថ្នាក់ខ្ពស់និម្មល កុំគេចវេះវៀន មិនដល់កម្រិត កុំខ្ជិលអៀនប្រៀន ត្រូវខំប្រឹងរៀន ប្រណាំងសែងចន្ទ្រ ។ ចន្ទ្រដប់ប្រាំកើត ដូចអ្នករៀនឆើត មានចិត្តកួចកាន់ រៀនទាល់ដល់ថ្នាក់- ខ្ពស់ដ៏សំខាន់ កុំឲ្យចាញ់ចន្ទ្រ ដប់ប្រាំកើតឡើយ ។ អ្នករៀនរូបណា យល់ក្ដីឧបមា នេះពុំកន្តើយ អ្នករៀនរូបនោះ ឆ្លងឆ្ពោះដល់ត្រើយ- វិទ្យាស្រេចហើយ រមែងក្សេមក្សាន្ដ ។

គន្ធា នាមសព្ទ (សំ. បា. ) ក្លិន; គ្រឿងក្រអូប (សម្រាប់ប្រើតែក្នុងកាព្យ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. គ័ន-ធៈ, ដូចជា គន្ធជាត (គ័ន-ធៈ-ជាត ) ក្លិន; គ្រឿងក្រអូប ។ គន្ធពាណិជ ឬ គន្ធវាណិជ (គ័ន-ធៈ-ពានិច, —វានិច ) អ្នកលក់គ្រឿងក្រអូប, អ្នកលក់ទឹកអប់ ឬ ប្រេងក្រអូបផ្សេងៗ ។ គន្ធពិដោរ (គ័ន-ធៈ— ឬ គន់-ធៈ— ) ក្លិនក្រអូបល្អ, ក្លិនក្រអូបឈ្ងប់, ក្រអូបល្វេងល្វើយ (ម. ព. ពិដោរ ផង) ។ គន្ធរស (គ័ន-ធៈ-រស់) ទឹកក្រអូប, ទឹកអប់ ។ ល ។
បុព្វបុរស ដូនតាជំនាន់ដើម


Popular posts from this blog

New HQ Kompong Speu