Posts

បុណ្យអុំទូក

Image
ប្រទីបក្រសួងរ៉ែនិងឋាមពលលេចធ្លោជាងគេឆ្នាំ២០១៩ នៅក្នុងរាជរដ្ឋធានីភ្នំពេញ មហាជនប្រុសស្រីក្មេងចាស់និងពួកអ្នកទេសចរបរទេស បាននាំគ្នាទៅមើលពិធីបុណ្យអុំទូក បណ្តែតលយប្រទីប ជ្វាលា និងសំពះព្រះខែ ដែលបានរៀបចំធ្វើឡើងយ៉ាងអ៊ឹកធឹកជាង ឆ្នាំមុនៗ។ កីឡាប្រណាំងទូកងជាកីឡាមួយដ៏ធំអស្ចារ្យនៅប្រទេសកម្ពុជា ដែលបានរក្សាទុកមិនឲ្យបាត់បង់ជាច្រើនសត្តវត្សរ៍មកហើយ ពិធីនេះបានរំឭកជយ័ជំនះកងទ័ពទឹកក្នុង យុគសម័យ មហានគរ នៅមុខព្រះបរមរាជវាំងនិងដងវិថីតាមមាត់ទន្លេក៏ដូចជាទីក្រុងភ្នំពេញទាំងមូលពោរពេញដោយមុស្សម្នាចម្រុះជាតិសាសន៍បានប្រជ្រៀតគ្នាទៅមើលកីឡាប្រណាំងទូកង​ មើលហ៎្ន នា ដកនាដកា បាន បញ្ចេញក្បាច់រាំនៅក្បាលទូកដឺដងដាក់គ្នាយ៉ាងក្លាវក្លា សូរសន្ធឹកច្រវាទូកបានពុះញែករលក ជលសា យ៉ាងលឿនលយទៅកាន់គោលដៅ ជ័យស្ថាន ។ បន្លឺ ឧគ្ឃោសនករ និងក្រុមទូរទស្សជាតិបានចាប់យករូបថតនិងចាក់ផ្សាយទៅតាមស្ថានីនិមួយៗនិងបណ្តាញ់សង្គមនានា។ រាត្រីកាលចូលមកដល់ស្បាយ អន្ធិកា បានគ្រប់ដណ្តាប់មេឃា ពន្លឺជ្វាលានៃក្បួនប្រទីបបានផុសលេចឡើងពីផ្ទៃទ​ន្លេចម្រុះដោយពណ៌ដ៏ស្រស់សោភាគួរឲ្យគយគន់ជាប់ចិន្តា ស្នូរកាំជ្រូចបានផ្ទុះផុងផាំងហោះទៅព្ធដ៏វេហាបានផ្ទុះបែកជាផ្កាភ្លើងមានសណ្ឋានខុសៗគ្នា។ ជំនោរមិគ...

New HQ Kompong Speu

Image
បើកសម្ភោធទីស្នាក់ថ្មីនៅខេត្តរកំពង់ស្ពឺ នៅព្រឺកថ្ងៃទី៩ វិច្ឆិកា​២០១៩ ទីស្នាក់ការថ្មីនិងស្លាកសញ្ញាខ្នាតធំ 4m X 6m នៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យត្រូវបានសម្ភោធបើកជាផ្លូវការនៅឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បងប្អូនសម្ព័ន្ធបានប្រមូលគ្នាយ៉ាងកុះករម្នីម្នាដេរដាស់ជាមួយនិងលោកប្រមុខបក្សបើកសម្ភោធទីស្នាក់ការថ្មីនិងលើកស្លាកសញ្ញាបក្សខ្នាត់ធំទុកជានិមិត្តសញ្ញាប្រចាំទីស្នាក់ការថ្មី ទឹកមុខរីរាយញញឹមរាក់ទាក់រវាងគ្នានិងគ្នាយ៉ាងកក់ក្តៅជាទីបំផុតសាកសមជាកុលបុត្រសម្ព័ន្ធដ៏ឆ្នើមសម្រាប់ប្រទេសជាតិ។ ក្រឡេកមើលបដាខាងមុខទីធ្លានៃទីស្នាក់ការបានបណ្តែតខ្លួនយ៉ាងខ្ពស់ត្រដែតលម្អរដោយពណ៌និងសញ្ញារូបជួងអមដោយបាវចនា រួមគិត រួមធ្វើរួមទទួលខុសត្រូវ៕ រីឯបដាមួយផ្សេងទៀតបានសរសេរយ៉ាងច្បាស់ៗថា "តាមកម្ចាត់អំពើអាក្រក់មិនដកដៃគឺជាកាត្វកិច្ចរបស់មនុស្សល្អ" ជំនោរមិគសិរ៩វិច្ចកាបានដាស់អង្រួនដួងចិត្តកុលបុត្រសម្ព័ន្ធទាំងអស់ចូលរួមរំឭកថ្ងៃបុណ្យឯករាជជាតិដែលបានរួចផុតពីការត្រួតត្រារបស់អាណានិគមបារាំងកម្ពោជិកជនទាំងអស់មានហឬទ័យសប្បាយឥតឧបមាដែលរួចផុតពីនឹមត្រួតត្រារបស់បារាំង មន្រ្តីរាជការស្ថាប័ណ្ណផ្សេងៗនិងរោងចក្រសហគ្រាសត្រូវបានអនុញ្...